ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ www.kasetsraleanhcheate.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ: 012 313 537

Breaking News

សប្បុរសជនបន្តប្រគល់ស្បៀង ជូនអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយជីវភាព ពលរដ្ឋប៉ះពាល់ពីជំងឺកូវីដ-១៩

ដោយ :www.kasetsraleanhcheate.com.kh

 


 បន្ទាយមានជ័យ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១--អំណោយជាស្បៀងអាហារជាច្រើនត្រូវ បានសប្បុរជនប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីជួយឧបត្ថម្ភជីវភាពប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងសហគមន៍នេះ។

ពិធីប្រគល់ និងទទួលស្បៀងនេះបានធ្វើឡើងនៅព្រឹកថ្ងៃ១១រោច ខែបឋមាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៥ ខែកក្កដាឆ្នាំ ២០២១នេះ នៅសាលាខេត្តក្រោម វត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមមានអំណោយឧបត្ថម្ភឯកឧត្ដម ភ្លន់ ដារ៉ា មេបញ្ជាការរងភូមិភាគ៥ និងលោកជំទាវ អង្ករចំនួន ២.០០០គីឡូក្រាម, លោក ឡៅ ជីង ហួរ និងភរិយា ម្ចាស់ហាង ឡៅ ជីងហួរ លក់ម៉ូតូហុងដា ខេត្តបន្ទាយមានជ័យ អង្ករចំនួន ២.០០០គីឡូក្រាម, លោក ទៀ ហ៊ុយម៉េង និងភរិយា អាជីវករលក់គ្រឿងសំណង់ ក្រុងសិរីសោ ភ័ណ អង្ករចំនួន ១.០០០គីឡូក្រាម, លោក តែ សុផល និងភរិយា អាជីវករលក់គ្រឿងអគ្គិសនី ក្រុងសិរីសោភ័ណ អង្ករចំនួន ១.០០០គីឡូក្រាម, លោក និញ ទី និងភរិយា អាជីវករលក់ សម្លៀកបំពាក់ ក្រុងសិរីសោភ័ណ អង្ករចំនួន ១.០០០គីឡូក្រាម, លោក នូ ស៊ីថា ប្រធានសាខា គយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ និងភរិយា អង្ករចំនួន ៣.០០០គីឡូក្រាម និងលោក សៅ លន លោកស្រី គឹម តី អ្នកលក់គ្រឿងសម្អាង ផ្សារអូរអំបិល ទឹកបរិសុទ្ធសុទ្ធចំនួន ១០០យួរ ,ទឹកបរិសុទ្ធ Vital ចំនួន ០៥កេស, និងទឹកស៊ីវអ៊ីវចំនួន ៣០យួរ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងសូមថ្លែងអំណរគុណ និងសូមជូនពរឯកឧត្តម លោក លោកស្រីជាសប្បុរជនទាំងអស់តាមរយៈទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លា មួយនេះស្តែងឱ្យឃើញពីការគិតគូរនិងក្តីអាណិតស្រឡាញ់ចំពោះជនរួមជាតិដោយ ឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា ក្នុងកាលៈទេសៈប្រទេសជាតិ បាននិងកំពុងជួបប្រទះគ្រោះភ័យ នៃការរាតត្បាតពីជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ៕

ដោយ ឈុន សារ៉ាត, សម្រួលផ្សាយ៖ កន ចំណាន

No comments